តើអ្វីទៅជាក្តីបារម្ភដែលមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សមានចំពោះសាលា?
1. គុណភាពអប់រំ :
សាលាប្រើប្រាស់កម្មវិធីសិក្សាអ្វី ហើយកម្មវិធីសិក្សានោះល្អប្រសើរដែរឬទេ?
លោកគ្រូ អ្នកគ្រូទទួលបានការបណ្តុះបណ្តាលគ្រប់គ្រាន់ និងពេញលេញដែរឬទេ?
លោកគ្រូ អ្នកគ្រូអាចពាំនាំនូវកម្មវិធីសិក្សានោះមកចែករំលែក និងបណ្តុះបណ្តាលដល់សិស្សានុសិស្សបានល្អ និងគ្រប់ជ្រង់ជ្រោយដែរឬទេ?
2. ការប្តេជ្ញាចិត្តរបស់លោកគ្រូ អ្នកគ្រូ :
លោកគ្រូ អ្នកគ្រូអាចគ្រប់គ្រងថ្នាក់រៀនបានល្អដែរ ឬទេ?
លោកគ្រូ អ្នកគ្រូយកចិត្តទុកដាក់លើសិស្សានុសសិស្សបានគ្រប់គ្នា និងពេញលេញដែរឬទេ?
3. ការទំនាក់ទំនង :
លោកគ្រូ អ្នកគ្រូផ្តល់ព័ត៌មានស្តីពីការសិក្សារបស់កូនៗដែរឬទេ?
លោកគ្រូ អ្នកគ្រូផ្តល់ព័ត៌មានស្តីអំពីព្រឹត្តការណ៍របស់សាលា និងបញ្ហាផ្សេងៗរបស់កូនៗដល់មាតាបិតា ឬអ្នកអាណាព្យាបាលដែរឬទេ?
4. សុខសុវត្ថិភាព :
សាលាមានប្រព័ន្ធគ្រប់គ្រង និងរក្សាសុខសុវត្ថិភាពជូនកូនៗសិស្សានុសិស្សបានដែរឬទេ?
5. គ្រឿងបរិក្ខារ និងធនធាន :
សាលាមានគ្រឿងបរិក្ខារ និងធនធានគ្រប់គ្រាន់សម្រាប់ការបង្ហាត់បង្រៀន និងបង្កបរិយាកាសសិក្សាដល់សិស្សានុសិស្សដែរឬទេ?
6. តម្លាភាព :
សាលាគ្រប់គ្រង ថែទាំ និងផ្តល់សេវាកម្មដល់មាតាបិតា ឬអ្នកអាណាព្យាបាល និងសិស្សានុសិស្សស្មើភាពគ្នាដែរឬទេ?
7. ការគ្រប់គ្រង និងការដឹកនាំ :
សាលារៀបចំ និងគ្រប់គ្រងបានពេញលេញតាមស្តង់ដារបច្ចេកទេសការងារ និងសាលាដែរឬទេ?
By: Journey Connect
Date: August 21, 2025