ចលនាចេញ-ចូលរបស់និយោជិតប៉ះពាល់អាជីវកម្មដែរឬទេ?
ចលនាចេញ-ចូលរបស់និយោជិតប៉ះពាល់អាជីវកម្មដែរឬទេ?
ចលនាចេញ-ចូលរបស់និយោជិតប៉ះពាល់អាជីវកម្មដែរឬទេ?
ចលនាចេញ-ចូលរបស់និយោជិតរមែងតែកើតមានគ្រប់ស្ថាប័នចៀសមិនផុត គ្រាន់តែក្រុមហ៊ុនខ្លះមានអត្រាចេញ-ចូលទាប ហើយក្រុមហ៊ុនខ្លះទៀតមានអត្រាខ្ពស់ វាអាស្រ័យលើយុទ្ធសាស្រ្ត និងប្រព័ន្ធនៃការគ្រប់គ្រងរបស់ក្រុមហ៊ុននិមួយៗ។
នៅពេលមានចលនាចេញ-ចូលរបស់និយោជិតកើតឡើងទោះទាប ឬខ្ពស់សុទ្ធតែអាចបង្កឱ្យមានផលប៉ះពាល់ដល់អាជីវកម្ម។ ផលប៉ះពាល់អាចរួមមាន៖
កិច្ចការខ្លះត្រូវរាំងស្ទះ ឬត្រូវចាប់ផ្តើមធ្វើឡើងវិញ
ចំណាយពេល និងថវិកាលើការជ្រើសរើសអ្នកថ្មីមកជំនួស
ចំណាយពេលវេលា និងថវិកាលើការបណ្តុះបណ្តាល
លទ្ធផលការងារទាបជាងមុនរហូតអ្នកថ្មីយល់ច្បាស់ និងសុីជម្រៅ ហើយអាចក្តាប់ការងារនោះបាន
លទ្ធផលការងារធ្លាក់ចុះអាចទាញចំណូលធ្លាក់ចុះផងដែរ
ប៉ះពាល់ទឹកចិត្តអតិថិជនខាងក្នុង និងខាងក្រៅ
ប៉ះពាល់វប្បធម៌ក្រុមហ៊ុន ជាដើម។ល។
By: Journey Connect
Date: August 7, 2025