ក្រុមហ៊ុនដែលជាទីប្រាថ្នារបស់បុគ្គលិកទាំងពួង
ក្រុមហ៊ុនដែលជាទីប្រាថ្នារបស់បុគ្គលិកទាំងពួង
ក្រុមហ៊ុនដែលជាទីប្រាថ្នារបស់បុគ្គលិកទាំងពួង
គ្រប់ម្ចាស់អាជីវកម្មទាំងអស់សុទ្ធតែចង់បានបុគ្គលិកមានសមត្ថភាព និងពូកែចូលរួម និងបំពេញការងារនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ប៉ុន្តែការជ្រើសរើសបុគ្គលិកមានសមត្ថភាពវាមិនមែនជារឿងងាយស្រួលពេកទេ។ នាពេលបច្ចុប្បន្ននេះយើងមើលឃើញថាមានក្រុមហ៊ុនថ្មី ចាស់ជាច្រើនកំពុងដំណើរការ និងពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងសកម្ម និងខ្លាំងក្លា។ ដោយសារកំណើនក្រុមហ៊ុន ធ្វើឱ្យទីផ្សារការងារមានច្រើនសម្បូរបែប ដូចនេះអ្នកមានសមត្ថភាពមានជម្រើសច្រើនក្នុងការជ្រើសរើសក្រុមហ៊ុនដែលខ្លួនគួរចូលរួមបំពេញការងារជាមួយដោយពួកគាត់ធ្វើការសិក្សា ស្រាវជ្រាវច្រើនពីក្រុមហ៊ុននីមួយៗលម្អិត និងសុីជម្រៅមុននឹងសម្រេចចិត្ត។ ពិតណាស់ពួកគាត់ចង់ជ្រើសរើសក្រុមហ៊ុនល្អមួយសម្រាប់បន្តអាជីពការងាររបស់ពួកគាត់។
ក្រុមហ៊ុនដែលជាទីប្រាថ្នារបស់បុគ្គលិកទាំងពួងគួរមាន ៖
រចនាសម្ព័ន្ធត្រឹមត្រូវ
មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់
មានចរន្តការងារត្រឹមត្រូវច្បាស់លាស់
ការគ្រប់គ្រងដឹកនាំល្អ
បរិយាកាសការងារល្អ
ផ្តល់ប្រាក់បៀវត្សសមរម្យតាមទីផ្សារ
ទទួលបានអត្តប្រយោជន៍ល្អ
ផ្តល់ឱកាសក្នុងការឡើងតួនាទី
ទទួលបានឱកាសក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍខ្លួន
ការយកចិត្តទុកដាក់
ទទួលបានការឱ្យតម្លៃ
ទទួលបានការគោរព ។ល។
ការផ្តល់្របាក់បៀវត្សច្រើនតែម៉្យាងមិនគ្រប់គ្រាន់ និងអាចទាក់ចិត្តបុគ្គលិកល្អ និងមានសមត្ថភាពបានទេ ដូចនេះម្ចាស់អាជីវកម្មត្រូវផ្លាស់ប្តូវទំលាប់នៃការគ្រប់គ្រងបែបគ្រួសារ និងបុរាណខ្លះ និងត្រូវរៀបចំក្រុមហ៊ុនរបស់ខ្លួនឱ្យបានល្អដើម្បីអាចទាក់ទាញបុគ្គលិកល្អៗចូលរួមដំណើរបេសកកម្មជាមួយខ្លួនក្នុងការសម្រេចគោលដៅដែលខ្លួនបានកំណត់។
By: Journey Connect
Date: August 7, 2025