Shakespeare បាននិយាយថាខ្ញុំតែងតែសប្បាយចិត្ត។ តើអ្នកដឹងថាមកពីហេតុអ្វីទេ? នេះមកពីខ្ញុំមិនដែលរំពឹងអ្វីមួយពីអ្នកដទៃ។ ការរំពឹងទុកអ្វីមួយពីអ្នកដទៃតែងតែបង្កើតការឈឺចាប់។ ពិតណាស់ជីវិតមនុស្សគ្រប់រូបគឺខ្លីណាស់ ដូចនេះចូរអ្នកគ្រប់គ្នាសប្បាយរីករាយ និងបង្កើតស្នាមញញឹមឱ្យបានច្រើន ហើយរស់នៅសម្រាប់ខ្លួនរបស់អ្នក។ ម្យ៉ាងសូមអ្នកទាំងអស់គ្នាចងចាំថា៖
មុននឹងនិយាយ ត្រូវស្តាប់
មុននឹងសរសេរ ត្រូវគិត
មុននឹងចំណាយ ត្រូវខិតខំរក
មុននឹងបួងសួង ត្រូវចេះអភ័យ
មុននឹងឈឺចាប់ ត្រូវឆ្លងកាត់
មុននឹងស្អប់ ត្រូវស្រលាញ់
មុននឹងបោះបង់ ត្រូវសាកល្បង
មុននឹងស្លាប់ ត្រូវតែរស់
By: Journey Connect
Date: July 3, 2025